នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សានៃអនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដឹកនាំដោយលោក ខាត់ បូរិន ប្រធានការិយាល័យក្សត្រសាស្ត្រ និងផលិតភាពកសិកម្ម/មន្ត្រីបច្ចេកទេសអនុកម្មវិធីASPIRE មានការចូលរួមពីលោក ស៊ន សង្វាត មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត និងលោក រុំ រ៉ា ទីប្រឹក្សានៃអនុកម្មវិធីASPIRE បានជូនដំណើរថ្នាក់ដឹកនាំក្រុមកសិករផលិតរបស់គម្រោងលើកកម្ពស់ជីវភាពប្រជាជនក្រីក្រ(លាប) ផ្នែកកសិកម្ម នៃខេត្តសៀបរាប ចុះទស្សនកិច្ចបណ្តុំអាជីវកម្មមាន់នៅឃុំព្រៃស្វាយ ស្រុករុក្ខគីរី និងឃុំឬស្សីក្រាំង ស្រុកម៉ោងឬស្សី ខេត្តបាត់ដំបង ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើសកម្មភាពកាចិញ្ចឹមមាន់ និងការផ្សារភ្ជាប់ទីផ្សារ ដែលមានអ្នកចូលរួមសរុប៦៦នាក់ ប្រុស១៤នាក់ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម