នៅថ្ងៃអង្គារ ១០កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ មន្ត្រីបច្ចេកទេសថ្នាក់ខេត្ត និងទីប្រឹក្សានៃអនុកម្មវិធីASPIRE នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ដឹកនាំដោយអ្នកស្រី សៀ គឹមណៃ ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម/មន្ត្រីបច្ចេកទេសថ្នាក់ខេត្តនៃអនុកម្មវិធី ASPIRE និងមានការចូលរួមដោយលោក រុំ រ៉ា ទីប្រឹក្សានៃអនុកម្មវិធី ASPIRE បានអមដំណើរក្រុមការងារលេខាធិដ្ឋានកម្មវិធី ASPIRE ដឹកនាំដោយលោក វង្ស ទ្រី និងមានការចូលរួមដោយ លោក ស៊ុន ប៊ុនរេត លោក ម៉ៅ ណារិទ្ធ និង លោក សៀង ភារក្ស ទីប្រឹក្សាកម្មវិធី ASPIRE ថ្នាក់ជាតិនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅសម្ភាសន៍ជាមួយថ្នាក់ដឹកនាំសហគមន៍តាសីសាមគ្គី នៃការរីកចម្រើន បញ្ហាប្រឈម និងផែនការបន្តរបស់សហគមន៍ ដើម្បីសរសេរករណីសិក្សា និងរៀបចំកម្មវិធី ASPIRE ជំហានទី២។ ក្រុមការងារបានបន្តចុះទៅស្រុកឯកភ្នំដើម្បីសម្ភាសន៍កសិករ៤នាក់ ដែលបានទទួលធាតុចូលកសិកម្មតាមគម្រោង RUST-IT ក្នុងគោលបំណងស្វែងយល់អំពីការប្រើប្រាស់ចំការអាប់ និងការប្រើប្រាស់ធាតុចូលកសិកម្មកម្មដែលទទួលបានពីគម្រោង RUST-IT។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម