នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោកនាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងនាយផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង បានចូលរួមប្រជុំពិនិត្យ ពិភាក្សាជាមួយក្រុមកាងារសាលាក្រុង និងអនុប្រធានមន្ទីរបរិស្ថាន ចំពោះអ្នកចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារ ដែលមានផលប៉ះពាល់ដល់អ្នកជិតខាងនៅសាលាក្រុង។ លទ្ធផលម្ចាស់ចិញ្ចឹមសត្វត្រចៀកកាំមានវត្តមានតែម្នាក់ក្នុងចំណោម២នាក់។ ម្ចាស់សត្វឈ្មោះ អ៊ី សេងឡុង ភេទប្រុស បានបង្ហាញខ្លួននៅចំពោះមុខអង្គប្រជុំ។ ក្រោយពីក្រុមការងារចុះពិនិត្យទីតាំជាក់ស្តែងឃើញថា៖ ទីតាំងនេះស្ថិតភូមិរំចេក៥ សង្កាត់រតនៈ ក្រុងបាត់ដំបង ពុំបានចុះបញ្ជិការ និងក្រុមការងារបានចុះវាយតម្លៃសរសេរកំណត់រួមគ្នាយោងតាមមតិជំនាញរៀងៗខ្លួនឆ្លងអភិបាលខេត្តដើម្បីពិនិត្យ និងសម្រេច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម