មាតិកា
នៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង មានការរៀបចំកម្មវិធីសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាស្តីពី ការកៀគររកមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាតក្រហម និងអឌ្ឍចន្ទក្រហម
ចេញ​ផ្សាយ ២៨ មេសា ២០២២
97

នៅថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ និងលោក លោកស្រីប្រធានការិយាល័យ បានចូលរួមសំណេះសំណាល និងកិច្ចប្រជុំពិភាក្សាស្តីពី ការកៀគររកមូលនិធិក្នុងឱកាសអបអរសាទរខួបលើកទី១៥៩ ទិវាពិភពលោកកាកបាតក្រហម និងអឌ្ឍចន្ទក្រហម ថ្ងៃទី០៨ ឧសភា ២០២២ ដើម្បីអំពាវនាវជួយឧបត្ថមគាំទ្រថវិកា និងសម្ភារ: ដើម្បីបំពេញបេសកកម្មមនុស្សធម៌ជួយដល់គ្រួសាររងគ្រោះ ជនងាយរងគ្រោះ និងជួបវិបត្តភ័យផ្សេងៗក្នុងខេត្តបាត់ដំបង ដែលធ្វើឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter