នៅថ្ងៃចន្ទ ៩រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី បានចូលរួមជាមួយក្រុមការងារ ដែលដឹកនាំដោយ ឯកឧត្តម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលខេត្ត បានបើកកិច្ចប្រជុំពិភាក្សារក ដំណោះស្រាយ របស់ប្រជាពលរដ្ឋរស់នៅជុំវិញបឹងបូរី និងបាន ចុះទៅពិនិត្យទីតាំងជាក់ស្តែងដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផល ស្ថិតនៅភូមិស្ដៅ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ដោយមានការចូលរួមពី លោកប្រធានមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់,លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត, លោកអនុប្រធានមន្ទីរធនធានទឹកនិងឧតុនិយម និងអាជ្ញាធរមូលដ្ឋាន ស្រុក ឃុំ ភូមិ ព្រមទាំងមន្ត្រីភូមិបាលស្រុករតនមណ្ឌល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម