នៅថ្ងៃពុធ ៥កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងមន្ត្រីក្សេត្រសាស្ត្រ បានចូលរួមសម្របសម្រួល គណ:ប្រតិភូខេត្តស្ទឹងត្រែង ធ្វើទស្សន:កិច្ចសិក្សានៅកសិដ្ឋាន និងចម្ការបែបពាណិជ្ជកម្មនៅខេត្តបាត់ដំបងដែលគណ:ប្រតិភូរួមមាន៖
១.ឯកឧត្តម ជា ថាវរិទ្ធ អភិបាលរងខេត្តស្ទឹងត្រែង
២.លោក ទុំ នីរ៉ូ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង
៣.លោក ផាន់ យុទ្ធ អភិបាលស្រុកសៀមប៉ាង
៤.លោក ថោង ស្រាន់ អភិបាលស្រុកសៀមបូក
៥.លោក ញ៉ែម វណ្ណយុត្តិ នាយករដ្ឋបាលសាលាខេត្តស្ទឹងត្រែង
៦.លោក អ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាប់រីវ៉ាត់
៧.លោក ជា ហុកឡេង អភិបាលរងក្រុងស្ទឹងត្រែង
៨.លោក ស៊ុយ អុីនឡន អភិបាលរងស្រុកសេសាន
៩.លោក ខឹម សីហា អភិបាលរងស្រុកបុរីអូរស្វាយសែនជ័យ
១០.លោក មាស ពិសិដ្ឋ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង
១១.លោក លី ដែត អនុប្រធានការិយាល័យកសិឧស្សាហកម្ម
១២.លោក ង៉ា វុទ្ធី មន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានសហការណ៍ជាមួយគម្រោង បន្លែ ផ្លែឈើ កម្ពុជា CHAIN ដើម្បីស្វែងយល់ពីការអភិវឌ្ឍវិស័យកសិកម្មបែបទំនើប។ ទីតាំងទស្សន:កិច្ចមានដូចខាងក្រោម៖
១.សហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ស្វែងយល់ពីប្រវត្តិនៃការកកើតសហគមន៍នេះ តាំងពី២០០៨ ជាក្រុមក្លឹបIPM រហូតបានក្លាយជាសហគមន៍ បង្ហាញពីសក្តានុពលនៃដំណាំបន្លែ សុវត្ថិភាពក្នុងខេត្ត និងភ្នំពេញលើការផ្គត់ផ្គង់ទីផ្សារ ។ សហគមហ៍មានសេវាដឹកជញ្ជូនបន្លែដោយផ្ទាល់ និងមុខរបរបន្ថែម សេវាកម្មផ្គត់ផ្គង់ផ្ទះសំណាញ់។ ការទទួលបានការបញ្ជាក់ការអនុវត្តកសិកម្មល្អ ពីអគ្គនាយកដ្ឋានកសិកម្មតាមរយ:គម្រោងជម្រុញផលិតកម្មស្បៀងនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង។ បង្ហាញពីគោលបំណងនៃការ ក្លាយខ្លួនជាសហភាពសហគមន៍លើដំណាំបន្លែសុវត្ថិភាព។
២.បណ្តុំកសិករដាំធូរេននៅភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត ស្វែងយល់ពីបច្ចេកទេសដាំដុះជោគជ័យដែលទទួលបាន និងចំណុចបរាជ័យបានជួប និងដំណោះស្រាយ នៃដំណាំធូរេន និងការកែប្រែខ្លួនជាដំណាំធូរេនសុវត្ថិភាព ដោយការចងក្រងបណ្តុំ និងការអនុវត្តកសិកម្មល្អ តាមរយ:គម្រោង ASPIRE របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាត់ដំបង។
ចុងក្រោយគណ:ប្រតិភូខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ និងមានចិត្តសប្បាយរីករាយដែលមន្ទីរកសិកម្ម និងកសិករគោលដៅបានទទួលរាក់ទាក់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម