នៅថ្ងៃចន្ទ ៣កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ឯកឧត្ដម សឿម ប៊ុនរិទ្ធិ អភិបាលរងនៃគណ:អភិបាលខេត្តបាត់ដំបង បានដឹកនាំកម្លាំងចម្រុះរួមមានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត គណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ និងអមដំណើរដោយលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដើម្បីចុះពិនិត្យទីតាំង និងកំណត់យកទីតាំងចំណុចកន្លែងអភិរក្សជលផលពាក់កន្ទេល (ខាងត្បូងឈៀងខាងកើត) ដែលមាននិយាមកាលេខ 0369699-1449374 ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ដើម្បីដាក់ទីបញ្ជាការស្រាល ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល។ ទីបញ្ជាការស្រាលនេះនិងដាក់នៅថ្ងៃស្អែកទី៥ ខែមេសា ឆ្នាំ២០២២។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម