មាតិកា
សកម្មភាពចុះពិនិត្យមើលស្ថានភាពទឹកស្ទឹង ត្រង់ចំណុចកំពង់វត្តថ្វាក ស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០១ មេសា ២០២២
107

នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង រួមទាំងមន្រ្តីការិយាល័យ កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុករតនមណ្ឌល បានចុះពិនិត្យមើលស្ថានភាពទឹកស្ទឹង ត្រង់ចំណុចកំពង់វត្តថ្វាក ឃើញថា ពណ៌ទឹកកករ និងលឿងស្រាល   មិនឃើញមានត្រីពុលងាប់ទៀត  មនុស្សមួយចំនូនចុះងូតលេង។ តាមការពិនិត្យជាក់ស្តែងតាមដងស្ទឹង  គឺថាដោយសារ ម្សិលមិញ មានភ្លៀងធ្លាក់ខ្លាំងតំបន់ខាងលើ នៅបណ្តាដងស្ទឹង ឃើញថាអាចមានការហូរច្រោះនាំសារធាតុពុលខ្លះ ទំនប់បាក់ពីមុនមិនមានលេចហូរទេ ហើយអាងស្តុកទី២អត់មានទឹក ប៉ុន្តែមានការមានការហូរទឹកដោយមិនមានការគ្រប់គ្រងការបង្ហូរការសំណល់ពីរោងចក្រមានការហ្វេសប្រហេស ហើយក្រុមការងាររងចាំរបាយការណ៍វិភាគពីក្រុមការងារមន្រ្តីបរិស្ថានពីតាមបណ្តារសាយឡូមួយចំនួនដែលនៅខាងលើដងស្ទឹង ក្នុងស្រុករតនមណ្ឌល  ដែលហូរធ្លាក់ចូលទៅអូរ និងស្ទឹង។

ចំនួនអ្នកចូលទស្សនា
Flag Counter