មាតិកា
លោក ស៊ាន សំអុល បានចុះបង្ក្រាបបទល្មើសជលផល នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ៣១ មីនា ២០២២
90

នៅថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ លោក ស៊ាន សំអុល នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទ សង្កាត់ជលផលក្បាលតោល សហគមន៍ក្បាលតោល សហគមន៍នេសាទព្រែកទាល់ អន្លង់តាអួរ កំពង់ប្រហុក និងមានការសហការជាមួយកម្លាំងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាបខេត្តបាត់ដំបង មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបាត់ដំបង ដែលមានកាណូតស្មាច់ចំនួន០៩ គ្រឿង មនុស្សសរុបចំនួន ២៥នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០៧ចំណុច ក្បាលក្របី ពាក់កន្ទេល  កប់ជេស ស្ពត កោះក្រង ពាមព្រែកព្រះដើមឈើ  អាសារាយ រួមមាន៧ករណី ទទួលបានសម្ភារៈ និងឧបករណ៍មួយចំនួនដូចជា របាំងសាច់អួនប្រវែង ៣០០០ម៉ែត្រ បង្គោលចំនួន ១៥០០ដើម និងឡុកចាប់ត្រីចំនួន ១៥គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter