មាតិកា
លោកប្រធាន អនុប្រធានការិ.អភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសន្និបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មសំរោងសេរីមង្គល និងកន្ទឺ២សាមគ្គីបាណន់មានជ័យ
ចេញ​ផ្សាយ ៣០ មីនា ២០២២
125

សកម្មភាពការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២  

-លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសនិ្នបាតប្រចាំឆ្នាំ២០២១នៅសហគមន៍សំរោងសេរីមង្គល នៅភូមិសំរោង តាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ។លទ្ធផលទទួលបានសមាជិកសរុប៤៣នាក់ស្រី១៦នាក់ ប្រាក់ភាគហ៊ុនសរុប ២ ១៥០ ០០០៛ ទុនសរុប ២១ ១០៦ ០០០៛ ចំណូលសរុប ៦៧៤ ៥១២៛ចំណាយសរុប ៥៨៤ ០០០៛ ចំណេញសរុប ៩០ ៥១២៛ ។ សហគមន៍មានមុខរបរបីដូចជា ឥណទានសាច់ប្រាក់  ផលិតពូជស្រូវលក់ ផលិតបន្លែសិវត្ថភាពលក់។

-លោក តិច សារ៉ាវុធ អនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមមហាសនិ្នបាតប្រចាំឆ្នាំ២០២១ របស់សហគមន៍កសិកម្មកន្ទឺ២សាមគ្គីបាណន់មានជ័យ នៅភូមិប៉ុស្តិ៍កន្ទឺ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង ។ ជាលទ្ធផលសហគមន៍កន្ទឺ២សាមគ្គីបាណន់មានជ័យ បានបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាភិបាល បំពេញរចនាសម្ព័ន្ធជំនួសលោកប្រធានក្រុមប្រឹក្សាភិបាល មុនស្លាប់ និងលោកអនុប្រធានក្រុមប្រឹក្សាភិបាលទៅនៅបរទេស។ សហគមន៍មានមុខរបរបីដូចជា ឥណទានសាច់ប្រាក់ ឥណទានគោ និងបណ្តាក់ជី ជូនសមាជិកសហគមន៍។ ប្រាក់ចំណូលសរុបចំនួន ៦០ ០៨១ ៦០០រៀល  ប្រាក់ចំណាយសរុបចំនួន ៣៧ ៥៤១ ៣០០រៀល ប្រាក់ចំណេញសរុបចំនួន ២២ ៥៤០ ៣០០រៀល។ ប្រាក់ភាគលាភសមាជិកទទួលបានចំនួន ៦ ១០០រៀល ក្នុងមួយហ៊ុន។

ចំនួនអ្នកចូលទស្សនា
Flag Counter