មាតិកា
ក្រុមការងារមន្រ្តីអធិការកិច្ចពូជដំណាំ នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះត្រួតពិនិត្យមើលដេប៉ូលក់ពូជដំណាំ នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង
ចេញ​ផ្សាយ ៣០ មីនា ២០២២
120

នៅថ្ងៃអង្គារ៍ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ ក្រុមការងារមន្រ្តីអធិការកិច្ចពូជដំណាំ នៃមន្ទីកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកិច្ចសហប្រតិបត្តិការការងារជាមួយខាងអគ្គនាយដ្ឋានកសិកម្មដែលដឹកនាំការងារដោយ លោក ប្រាក់ ជាតិថូ អគ្គនាយករង នៃអគ្គនាយកដ្ឋានកសិកម្ម។ ជាលទ្ធផល បានចុះត្រួតពិនិត្យមើលដេប៉ូលក់ពូជដំណាំចំនួន១០ដេប៉ូ ក្នុងការជំរុញការអនុវត្តច្បាប់ និងបទលិខិតបទដ្ឋានគត្តិយុទ្ធក្រោមច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធអ្នកបង្កាត់ពូជ នៅក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក និងស្រុកកំរៀង។ ក្នុងនោះដែរក៏បានធ្វើការណែនាំឱ្យអាជីវករត្រូវតែដាក់ពាក្យស្នើសុំដូចជា

            ១. វិញ្ញាបនបត្របញ្ជាក់គុណភាពពូជដំណាំ

            ២. លិខតអនុញ្ញាតការធ្វើអាជីវកម្មពូជដំណាំ

            ៣. លិខិតអនុញ្ញាតការនាំចេញពូជដំណាំ

            ៤. លិខិតអនុញ្ញាតចរាចរណ៍ពូជដំណាំ

ដើម្បីលក់ពូជដំណាំឱ្យបានស្របច្បាប់។ ជាមួយគ្នានេះផងដែរក៏មានដេប៉ូខ្លះក៏បានលក់គ្រាប់ពូជពីក្រុមហ៊ុនដែលបានចុះបញ្ជីការបានត្រឹមត្រូវហើយក៏មានដេប៊ូខ្លះមិនបានលក់គ្រាប់ពូជដំណាំពីក្រុមហ៊ុនដែលមិនទាន់បានចុះបញ្ជីការនៅឡើយទេ ។ យើងក៏បានទុករយៈពេល៦ខែឱ្យអាជីករក្នុងដាក់ពាក្យស្នើសុំផ្សេងៗ ។ ដោយក្នុងនោះដែរ នៅតែបន្តចុះត្រួតពិនិត្យ និងជំរុញផ្សព្វផ្សាយដល់ដេប៉ូលក់ពូជដំណាំផ្សេងទៀតឱ្យគាត់ត្រូវមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតការធ្វើអាជីវកម្មពូជដំណាំ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។ អាជីករក៏មានការគាំទ្រចំពោះពូជដំណាំដែលមានការចុះបញ្ជី និងលក់ពូជដំណាំស្របតាមច្បាប់កំណត់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter