មាតិកា
សកម្មភាពចុះបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្ត ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ៣០ មីនា ២០២២
74

នៅថ្ងៃអង្គារ ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២ លោក ឡេង សុវណ្ណារ៉ា  នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទនឹងកំលាំងសហគមន៍នេសាទ សហការជាមួយមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប មន្ត្រីមន្ទីរទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តបាត់ដំបង ដែលមានកាណូតស្មាច់ចំនួន ០៦គ្រឿង មនុស្សសរុបចំនួន ១៩នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិសាស្រ្ត ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០៦ករណី នៅចំនុចព្រែកឡុងអុង(អតីតឡូតិ៍នេសាទលេខ២) ពាមព្រែកត្រសក់ ក្បាលក្របី កោះរីក កោះក្បាលក្របី ពាមព្រែកក្បាលតោល ទទួលបានឧបករណ៍និងសម្ភារៈមួយចំនួនដូចជា

-របាំងសាច់អួនប្រវែង ២២៥០ ម៉ែត្រ

-មងរាយប្រវែង២០០ម៉ែត្រ

-បង្គោលចំនួន៥៣០ដើម

-ឡុកចាប់ត្រីចំនួន១០គ្រឿង។

ចំនួនអ្នកចូលទស្សនា
Flag Counter