មាតិកា
សកម្មភាពចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកភ្នំព្រឹក
ចេញ​ផ្សាយ ១៧ មីនា ២០២២
129

នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ ប្រធាន អនុប្រធាន និងមន្រី្តការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានសហការជាមួយលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកភ្នំព្រឹក ចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុកភ្នំព្រឹកចំនួន៩ដេប៉ូ ក្នុងកែតម្រូវ២ករណី លើការដាក់តាំងជីកសិកម្មដែលសំបកវេចខ្ចប់ជាភាសាបរទេស និងគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម និងមិនទាន់បានឆ្លងកាត់វគ្គបណ្តុះបណ្តាលអប់រំសមត្ថភាពវិជ្ជាជីវៈ និងបានណែនាំឱ្យអាជីវករមកដាក់ពាក្យស្នើរសុំលិខិតអនុញ្ញាតធ្វើអាជីវកម្មប្រចាំឆ្នាំឱ្យស្របតាមច្បាប់ស្តីពីការគ្រប់គ្រងជី និងថ្នាំកសិកម្ម។

ចំនួនអ្នកចូលទស្សនា
Flag Counter