មាតិកា
លោក ឈឹម វជិរា បានចូលរួមចុះពិនិត្យទីកន្លែងរៀបចំបុណ្យជាតិរុក្ខទិវា ៩កក្ដដា ឆ្នាំ២០២២ នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១១ មីនា ២០២២
84

ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាទេសរដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការទូទៅនៃក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យទីកន្លែងរៀបចំបុណ្យជាតិរុក្ខទិវា ៩កក្ដដា ឆ្នាំ២០២២ នៅចំណុចភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ដោយមានវត្តមានចូលរួមឯកឧត្តម ឈិន កេតនា អនុប្រធានអចិន្ត្រៃយ៍អគ្គលេខាធិការឯកឧត្តមរដ្ឋមន្ត្រីអមក្រសួង រដ្ឋលេខាធិការក្រសួងព្រះបរមរាជវាំង ព្រមទាំងគណៈប្រតិភូ ឯកឧត្តម អ៊ុង សំអាត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋបាលព្រៃឈើកណ្ដាល លោកជំទាវ កែវ ដាណា អភិបាលរងតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ លូ អភិបាលនៃគណភិបាលខេត្តបាត់ដំបង លោកនាយក រដ្ឋបាល  ព្រមទាំងសហការី មន្ត្រីសាលាខេត្ត ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាយរង ខណ្ឌ ផ្នែក-សង្កាត់ រដ្ឋបាលព្រៃឈើពាក់ព័ន្ធ អភិបាលស្រុកបាណន់ មន្ត្រីសាលាស្រុក លោកស្រី មេឃុំស្នឹង ព្រមទាំងកងកម្លាំងប្រដាប់អាវុធ។

ចំនួនអ្នកចូលទស្សនា
Flag Counter