មាតិកា
សកម្មភាពចុះចែកអង្ករជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ នៅស្រុកសង្កែ និងស្រុកមោងឫស្សី
ចេញ​ផ្សាយ ១១ មីនា ២០២២
77

នៅថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ លោក ព្រឹ វឹក អនុប្រធានការិយាល័យផែនការ គណនេយ្យ និងក្រុមការងារ តំណាងអគ្គនាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ចំនួន២០០គ្រួសារ ស្មើនិង០៨តោន នៅស្រុកមោងឬស្សី និងស្រុកសង្កែ ដែលឧបត្តម្ភដោយរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ តាមរយៈលេខាធិការដ្ឋានអាស៊ានបូក៣ ក្នុងកម្មវិធីការផ្តល់ស្បៀងបំរុងជាអង្ករសង្គ្រោះបន្ទាន់   ជូនដល់រាជរដ្ឋាភិបាលកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter