មាតិកា
សកម្មភាពចុះទៅពិនិត្យមើលការដុះលូតលាស់លើស្រែបង្ហាញស្រូវចំណីសែនក្រអូប០១របស់កសិករ នៅភូមិដង្ដត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៩ មីនា ២០២២
88

នៅថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ក្រុមមន្រ្តីសហការគម្រោង. RSPP.( JiCA) នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ នេសាទខេត្តបាត់ដំបង នឹងមានការចូលរួមដោយមន្ត្រីនាយកដ្ឋានកសិកម្ម បានចុះទៅពិនិត្យមើលការដុះលូតលាស់លើស្រែបង្ហាញស្រូវចំណីសែនក្រអូប០១របស់កសិករបង្ហាញមឿង  ប៊ុនថន  នឹង តឹម  វុទ្ធី នៅភូមិ ដង្ដត់ធ្នង់  ឃុំតាគ្រាម ស្រុកបាណន់  ខេត្តបាត់ដំបង។ ជាលទ្ធផលឃើញថា ស្រូវរបស់កសិករ តឹម  វុទ្ធី មានការដុះលូតលាស់ល្អ ចំណែកស្រូវរបស់កសិករ  មឿង  ប៊ុនថន ដុះលូតលាស់ពុំសូវល្អទេ ព្រោះមានការបំផ្លាញពីពពួកសត្វដង្កូវ និងមូសធ្លុង ។ ក្នុងនោះដែរ ក្រុមការងារ បានណែនាំឱ្យគាត់បាញ់ថ្នាំកម្ចាត់ពពួកសត្វល្អិត និងឱ្យគាត់ឧស្សាហ៍ចុះពិនិត្យមើលស្រែជាប្រចាំ ក្នុងករណីមានការបំផ្លាញពីកត្តាចង្រៃផ្សេងៗ អាចធ្វើការកម្ចាត់អោយបានទាន់ពេលវេលា ។

ចំនួនអ្នកចូលទស្សនា
Flag Counter