មាតិកា
ឯកឧត្តម វេង សាខុន បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ នៅខេត្តបាត់ដំបង
ចេញ​ផ្សាយ ០៩ មីនា ២០២២
70

នាព្រឹកថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ០៩ ខែមីនា ឆ្នាំ២០២២ នៅសាលាស្រុកថ្មគោល ខេត្តបាត់ដំបង  ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង លោកអភិបាលរងស្រុកថ្មគោល និងក្រុមការងារ បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយសារជម្ងឺកូវីដ១៩ ចំនួន ៤០តោន មកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១០០០គ្រួសារនៅទូទាំងខេត្ត និងដោយឡែកស្រុកថ្មគោលអង្ករចំនួន ៨តោន សម្រាប់ប្រជាពលរដ្ឋចំនួន ២០០គ្រួសារ។ ចំពោះមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ត្រូវពិនិត្យលទ្ធភាពបន្តដោះស្រាយជាគ្រាប់ពូជដំណាំ បន្លែ ត្រី និងមាន់ជូនកសិករតាមការចាំបាច់ ហើយត្រូវពង្រឹងកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការជាតិ អន្តរជាតិ បំណងស្វះស្វែងរកជំនួយបន្ថែម ដើម្បីយកមកជួយប្រជាកសិករឲ្យបានទាន់ពេលវេលា។

ចំនួនអ្នកចូលទស្សនា
Flag Counter