មាតិកា
សកម្មភាពចុះបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ០៤ មីនា ២០២២
110

នៅថ្ងៃព្រហស្បតិ៍ ០១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ លោក ស៊ាន សំអុល នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទ កំលាំងសហគមន៍នេសាទព្រែកទាល់ ថ្វាង ដែលមានកាណូតស្មាច់ចំនួន០៤ គ្រឿង មនុស្សសរុបចំនួន ១១នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណី៖
-ករណី០១ នៅចំណុចរហាលឆកពា(អតីតឡូតិ៍នេសាទលេខ៤) ទទួលបានឧបករណ៍ និងសម្ភារៈមួយចំនួនដូចជា របាំងសាច់អួន ប្រវែង ៩០០ ម៉ែត្រ បង្គោលចំនួន ៣០០ដើម ឡុកចាប់ត្រី ចំនួន ០៦ គ្រឿង និងលែងត្រីចំរុះ ចំនួន ៥០ គីឡូក្រាម
-ករណី០២ នៅចំណុចរហាលកូនត្រុំ (ឡូតិ៍០៤) ទទួលបានឧបករណ៍ និងសម្ភារៈមួយចំនួនដូចជា អាំងវុិចទ័រឆក់ចំនួន ០២ គ្រឿង អាគុយ ៤០អំពែ ចំនួន ០១ គ្រឿង ដងឆក់ចំនួន ០២ គូ  និងត្រីរ៉ស់ ចំនួន ១០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter