មាតិកា
សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២
ចេញ​ផ្សាយ ០៤ មីនា ២០២២
94

ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២

            ១-លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នាយរងផ្នែករដ្ឋបាលព្រៃឈើមោងឬស្សី និងនាយសង្កាត់រដ្ឋបាលព្រៃឈើគាស់ក្រឡ បានចុះជួបប្រជុំពិភាក្សាការងារបង្កើតសហគមន៍ព្រៃឈើភ្នំធិបតី ជាមួយលោក ញ៉ឹក សារ៉ែន អភិបាលស្រុកគាស់ក្រឡ។ ក្រោយពីការប្រជុំពិភាក្សារួច អង្គប្រជុំបានកំណត់ពេលអញ្ជើញ     វរស៊ើបការយុទ្ធភូមិភាគ៥ដើម្បីប្រជុំពាក់ព័ន្ធនឹងការបង្កើតសហគមន៍ព្រៃឈើ។

            ២-នាយផ្នែករដ្ឋបាលព្រៃឈើបាត់ដំបងនិងនាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើសង្កែ បានចុះផ្សព្វផ្សាយនិងប្រគល់សេចក្តីជូនដំណឹងលេខ ០២៨ ខរព.បប ស្តីពីការបំពេញបែបបទចុះបញ្ជីថែរក្សារចិញ្ចឹមសត្វត្រចៀកកាំជាលក្ខណៈគ្រួសារដល់ម្ចាស់ឈ្មោះ អេង ឌាំង ភេទប្រុសដែលទីតាំងស្ថិតភូមិបោះពោធិ៍ ឃុំអូរដំបង១ ស្រុកសង្កែដើម្បីចូលខ្លួនទំនាក់ទំនង នៅទីស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង។

            ៣-នាយសង្កាត់រដ្ឋបាលព្រៃឈើ បាណន់បានចូលរួមជាមួយក្រុមការងារស្រុកបាណន់ដឹកនាំដោយលោក. សំ ចន្ឋា អភិបាលរងស្រុកចុះរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវលេខ៥៧. ត្រង់ចំណុចផ្សារស្នឹង ។

            ៤-សង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំកម្លាំងគណ:កម្មការគ្រប់សហគមន៍ព្រៃឈើភូមិកញ្ចាំង បានចុះធ្វើបច្ចុប្បន្នភាព ការប្រើប្រាស់ដីព្រៃឈើនិងដីព្រៃសហគមន៍នៅចំណុចភ្នំរាំងភូមិសាស្ត្រអូររាំងខេនដូចខាងក្រោម៖

            -ផ្ទៃដីសរុបចំនួន៥.២៧៣ហិកតា

            -អ្នកប្រើប្រាស់ចំនួន២គ្រួសារ

            -ចូលកាប់រាន២០២១។អ្នកចូលរួមចំនួន ៥ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter