មាតិកា
ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ០១ មីនា ២០២២
137

នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ លោក ស៊ាន សំអុល នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទ មាននាយសង្កាត់រដ្ឋបាលជលផលក្បាលតោលនឹង កំលាំងសហគមន៍នេសាទព្រែកទាល់ អន្លង់តាអួរ កំពង់ប្រហុក ថ្វាង ដែលមានកាណូតស្មាច់ចំនួន០៨ គ្រឿង មនុស្សសរុបចំនួន ២០នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណី

            -ករណី០១ នៅចំនុចស្ពត ទទួលបានឧបករណ៍និងសម្ភារៈមួយចំនួនដូចជា របាំងសាច់អួនប្រវែង ៨០០ ម៉ែត្រ បង្គោលចំនួន ២០០ដើម និងឡុកចាប់ត្រីចំនួន ០៣គ្រឿង។

            -ករណី០២ ចំណុចពាក់កន្ទេល ទទួលបានឧបករណ៍និងសម្ភារៈមួយចំនួនដូចជា របាំសាច់អួនប្រវែង ៧០០ ម៉ែត្រ បង្គោលចំនួន ៣០០ដើម ឡុកចាប់ត្រីចំនួន ០៤គ្រឿង និងលែងត្រីចំរុះ ចំនួន ១០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter