មាតិកា
កិច្ចប្រជុំស្តីពីការធ្វើអត្តសញ្ញាណកម្មដី នៅសាលប្រជុំសាលាស្រុកសំឡូត
ចេញ​ផ្សាយ ០១ មីនា ២០២២
141

នៅថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២ ក្រុមការងារខេត្តដឹកនាំដោយឯកឧត្តម ធូ ភា អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំស្តីពីការធ្វើអត្តសញ្ញាណកម្មដី នៅសាលប្រជុំសាលាស្រុកសំឡូត តាមសំណើសុំចុះបញ្ជីដីរដ្ឋរបស់កងការពារព្រំដែនគោកលេខ៥០២ ស្ថិតក្នុងភូមិសាស្រ្តស្រុកសំឡូត ខេត្តបាត់ដំបង ។ បន្ទាប់ពីកិច្ចប្រជុំចប់ក្រុមការងារបានចុះពិនិត្យដល់ទីតាំងជាក់ស្តែង ដោយមានការចូលរួមពីមន្ទីររៀបចំដែនដីខេត្ត មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត នាយកដែនជម្រកសត្វព្រៃភ្នំសំកុស នាយកដែនតំបន់ប្រើប្រាស់ច្រើនសំឡូត ខណ្ឌ ផ្នែក សង្កាត់ រដ្ឋបាលព្រៃឈើ រដ្ឋបាលស្រុក និងរដ្ឋបាលខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter