នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក ជួង សុភា នាយខណ្ឌ លោកនាយផ្នែកព្រែកទាល់ លោកនាយសង្កាត់កំពង់ប្រហុក-ក្បាលតោល និងមន្ត្រីក្រោមឱវាទ រួមជាមួយ កំលាំងសហគមន៍នេសាទកំពង់ប្រហុក-ព្រែកទាល់ ដែលមានកាណូតស្មាច់ចំនួន០៥គ្រឿង កំលាំងសរុបចំនួន ១៥នាក់ បានបង្ក្រាបបទល្មើសជលផល (ក្រឡាតូចជាង ៣ cm ) ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណី :
១. នៅចំនុចសារាយ (ទន្លេសាប) :
-សាច់មង ប្រវែង ៥៥០ ម៉ែត្រ
-បង្គោល ចំនួន ១៦០ដើម
-ឡុកចាប់ត្រី ចំនួន ០២ មាត់
-លែងត្រីចំរុះ ចំនួន ២០ គីឡូក្រាម
២.ចំណុច កប់ចេស(ទន្លេសាប)
-បង្គោល ១៨០ ដើម
-ឡុកចាប់ត្រី ២ គ្រឿង
-សាច់មង ៥០០ម៉ែត្រ
-ត្រីព្រលែងចូលបឹងវិញ ២០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម