នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ អនុកម្មវិធីASPIREនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង បានចូលរួមជាមួយលេខាធិការដ្ឋានកម្មនៃវិធី ASPIRE នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រុមបេសកកម្មរបស់មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម(IFA) ដើម្បីពិនិត្យនិងសិក្សាស្វែងយល់អំពីសហគមន៍កសិកម្មតាសីសាមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ក្នុងការរៀបចំកម្មវិធីASPIRE ដំណាក់កាលទី២ គឺមានឈ្មោះកម្មវិធីផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយបរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម Agri-culture Services Programme for an Inclusive Rural Economy and Agricultural Trade (ASPIRE-AT)។ សមាសភាពអ្នកចូរួមសរុប ៣១នាក់ ស្រី៨នាក់ (លេខាដ្ឋានកម្មវិធីASPIRE និង IFAD ១១នាក់ មន្ទីរកសិកម្ម ៤នាក់ ការិយាល័យកសិកម្មស្រុក និងCEW ៧នាក់ សហគមន៍៩នាក់)។ ក្រុមការងារបានពិភាក្សាគ្នា និងមានសំនួរចម្លើយទាក់ទងនឹងបច្ចេកទេសការដាំដុះ ការផលិតបន្លែសុវត្ថិភាព ប្រមូលទិញពីសមាជិក ដើម្បីនាំទៅទីផ្សារ ការ តម្លើងផ្ទះសំណាញ់ និងបច្ចេកទេសដាំដុះក្នុងផ្ទះសំណាញ់ ប្រាក់សន្សំ និងកម្ចីពីស្ថាប័នដ៏ទៃ។ សព្វថ្ងៃសហគមន៍មានសមាជិក១៤៩នាក់មាន១២នាក់ទទួលវិញ្ញាប័នបត្រGAP និងមានបុគ្គលិក២៨នាក់ (២៥នាក់អ្នកសាងសង់ និង៣នាក់អ្នកបច្ចេកទេសដាំដុះ)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម