សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២
១-លោក ឈឹម វជិរា ប្រធានមន្ទីរ លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង ចូលរួមកិច្ចប្រជុំក្រោមអធិបតីភាពឯកឧត្តម ធូ ភា អភិបាលរងនៃគណអភិបាលខេត្តដឹកនាំក្រុមការងារចុះធ្វើអត្តសញ្ញាណកម្មដីដែលបានស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិដោយកងទ័ពជើងគោកក្នុងភូមិសាស្ត្រស្រុកកំរៀង ប្រជុំពិភាក្សានៅសាលាស្រុកកំរៀង រួចចុះពិនិត្យតាមទីតាំងជាក់ស្តែង។
២-រសៀលថ្ងៃទី២៣/២/២០២២ នាយផ្នែករដ្ឋបាលព្រៃឈើបាត់ដំបង និងនាយសង្កាត់រដ្ឋបាលព្រៃឈើឯកភ្នំរួមសហការជាមួយក្រុមការងារការិយាល័យសត្វព្រៃនៃរដ្ឋបាលព្រៃឈើ បានចុះពិនិត្យទីតាំងជាក់ស្តែងពីការស្នើសុំថែរក្សាសត្វត្រចៀកកាំជាលក្ខណៈគ្រួសាររបស់ឈ្មោះលាច វីរៈ ភេទប្រុស អាយុ៤៣ឆ្នាំ ស្ថិតភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ។
៣-នាយសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំកម្លាំងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភូមិកញ្ចាំង ចុះល្បាតនៅចំណុចជួរភ្នំល្មៀតនិងវាយស្លាកសញ្ញាហាមកាប់ព្រៃឈើបានចំនួន១១ផ្លាក អ្នកចូលរួម៥នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម