នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក លោកស្រីប្រធាន អនុប្រធាន និងមន្រីការិយាល័យនីតិកម្មកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានជួបពិភាក្សាលើការងារនីតិកម្មកសិកម្ម ជាមួយលោក ផេង ផល អភិបាលរងនៃគណៈអភិបាលស្រុករុក្ខគីរី និងលោកប្រធានការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុករុក្ខគីរី ដើម្បីចុះធ្វើអធិការកិច្ចអាជីវករលក់ដូរសម្ភារកសិកម្មនៅក្នុងស្រុករុក្ខគីរីចំនួន ១០ដេប៉ូ ក្នុងនោះពិន័យមួយករណី លើការទុកដាក់ និងចែកចាយជីកសិកម្មដែលសំបកវេចខ្ចប់ជាភាសាបរទេស និងគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម