មាតិកា
លោក អុិន សុវណ្ណមុន្នី បានចុះបំពេញបេសកកម្ម លើកិច្ចការងារអធិការកិច្ចពូជដំណាំ ស្រុកកំរៀង
ចេញ​ផ្សាយ ២២ កុម្ភៈ ២០២២
125

នៅថ្ងៃអង្គារ ៦រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរ លោក ខាត់ បូរិន ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិភាពកសិកម្ម និងមានការសហការជាមួយនឹងលោក អៀម រឹម និងលោក ម៉េង សានិត អនុប្រធានក្តោបរួមការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថាន បានចុះបំពេញបេសកកម្ម លើកិច្ចការងារអធិការកិច្ចពូជដំណាំ ដែលមានសកម្មភាពដូចខាងក្រោម៖

            ១.បានចូលជួបសំដែងការគួរសម ជាមួយនឹងលោកអភិបាលនៃគណអភិបាលស្រុកកំរៀង និងសហការី និងណែនាំអំពីតួនាទី និងភារកិច្ចដែលនឹងត្រូវចុះបំពេញក្នុងមូលដ្ឋាន

            ២.ចុះពិនិត្យមើលស្ថានភាពជាក់ស្តែងនៅច្រកអន្តរជាតិចំនួន២កន្លែង គឺច្រកអន្តរជាតិកម្ពុជា-ថៃ ដូង និង ច្រកអន្តរជាតិកម្ពុជា-ថៃ អូររំដួល

            ៣.បានចុះពិនិត្យមើលដេប៉ូលក់គ្រាប់ពូជដំណាំបានចំនួន២ដេប៉ូ គឺដេប៉ូកែវ ចិន្តា ដេប៉ូអៀង គីម ហុង ដែលមានទីតាំងស្ថិតនៅក្នុងឃុំត្រាង និងឃុំបឹងរាំង ស្រុកកំរៀង។ ជាលទ្ធផលក្នុងការចុះត្រួតពិនិត្យបានសង្កេតឃើញថា គ្រាប់ពូជពោត និងបន្លែ មួយចំនួនមិនទាន់បានចុះបញ្ជីការនៅឡើយទេ ហើយគ្រាប់ពូជពោតខ្លះគឺម្ចាស់ដេប៉ូធ្វើការកម្មង់មកពីថៃផ្ទាល់តែម្តង មួយវិញទៀតគ្រាប់ពូជមួយចំនួនហួសសុពលភាពបញ្ជីការ។ អនុសាសន៍ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានធ្វើការណែនាំមួយចំនួន ពាក់ព័ន្ធនឹងគ្រាប់ពូជទាំងអស់ដែលមិនទាន់បានចុះបញ្ជីការ គឺមិនអនុញ្ញាតឱ្យធ្វើសរាចរណ៍លក់នៅលើទីផ្សារនោះទេ លោកបានបន្ថែមទៀតថា គ្រប់ម្ចាស់ដេប៉ូទាំងអស់ដែលមិនទាន់បានសុំលិខិតអនុញ្ញាតបើកអជីវកម្មលក់គ្រាប់ពូជដំណាំ ត្រូវតែទៅដាក់ពាក្យស្នើរសុំ តាមរយះរដ្ឋបាលស្រុក រឺមន្ទីរកសិកម្ម មួយវិញទៀតម្ចាស់ដេប៉ូមានសិទ្ធផ្តាច់មុខគ្រាប់ពូជដំណាំក្នុងការលក់នៅលើទីផ្សារ តែតម្រូវឱ្យធ្វើការចុះបញ្ជីការតាមរយះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមុនសិន។

ចំនួនអ្នកចូលទស្សនា
Flag Counter