មាតិកា
កម្មពិធីប្រជុំផ្សព្វផ្សាយពី បទដ្ឋានក្រោមច្បាប់នៃការបង្កើតសហភាពសហគមន៍កសិកម្ម នៅសាលប្រជុំសាលាស្រុកកំរៀង
ចេញ​ផ្សាយ ១៦ កុម្ភៈ ២០២២
97

នៅថ្ងៃពុធ ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ លោក គា ឈុន ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម  តំណាងឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមជាគណៈអធិបតីក្នុងកម្មពិធីប្រជុំផ្សព្វផ្សាយពី បទដ្ឋានក្រោមច្បាប់នៃការបង្កើតសហភាពសហគមន៍កសិកម្ម ដើម្បីរួមគ្នាបង្កើតជាសហភាពសហគមន៍ សម្រាប់មៀនប៉ៃលិន នៅសាលប្រជុំសាលាស្រុកកំរៀង។   សមាសភាពចូលរួម៖ ១-សហគមន៍កសិកម្មមកពីខេត្តបាត់ដំបងចំនួន ០៤ គឺសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា, ពន្លឺមានជ័យ, ខាំកូគីឡូ៣៨, សាមគ្គីអូរដា ២-សហគមន៍កសិកម្មមកពីខេត្តប៉ៃលិនចំនួន ០៥ គឺសហគមន៍កសិកម្មផលិតផលមានប៉ៃលិន, អូរទឹកភ្លាវសែនជ័យ, ស្ទឹងកាច់សាមគ្គី, ចម្រុះស្ទឹងកាច់ជឿនលឿន, ខ្លុងចម្រើនសែនជ័យ និង៣-សហគមន៍កសិកម្មមកពីខេត្តបន្ទាយមានជ័យចំនួន ០១ គឺមានម៉ាល័យ។

ចំនួនអ្នកចូលទស្សនា
Flag Counter