នៅថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនិងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផុន មិថុនា នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងសហគមន៍នេសាទក្បាលតោល ដែលមានកាណូតស្មាច់ចំនួន០២ គ្រឿង មនុស្សសរុបចំនួន ០៧នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណី៖
-ករណីទី០១នៅចំនុចអូរដៃខ្មោច(អតីតឡូតិ៍នេសាទលេខ១) ទទួលបានឧបករណ៍និងសម្ភារៈដូចជា របាំងសាច់អួនប្រវែង ៨០ម៉ែត្រ បង្គោលចំនួន ៤០ដើម និងឡុកចាប់ត្រី ចំនួន ០២ គ្រឿង
-ករណីទី០២ នៅចំនុចអូរព្រែកយួន(អតីតឡូតិ៍នេសាទលេខ០១) ទទួលបានឧបករណ៍និងសម្ភារៈដូចជា របាំងសាច់អួនប្រវែង ៥០ ម៉ែត្រ បង្គោលចំនួន ៣០ដើម ឡុកចាប់ត្រី ០២គ្រឿង និងព្រលែងត្រីចូលបឹងធម្មជាតិចំនួន ៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម