មាតិកា
ការបណ្តុះបណ្តាលដល់សមាជិកសហគមន៍នៅឃុំអំពិលប្រាំដើម ស្រុកបវេលអំពី មូលដ្ខានគ្រឹះនៃទីផ្សារសម្រាប់ផលិតកម្មកសិកម្មឲ្យមានភាពងាយស្រួលដល់សហគមន៍
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២២
115

នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោក គា ឈុន ប្រធាន និងលោកអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចុះផ្តល់ការបណ្តុះបណ្តាលដល់សមាជិកសហគមន៍នៅឃុំអំពិលប្រាំដើម ស្រុកបវេលអំពី មូលដ្ខានគ្រឹះនៃទីផ្សារសម្រាប់ផលិតកម្មកសិកម្មឲ្យមានភាពងាយស្រួលដល់សហគមន៍ក្នុងការទំនាក់ទំនងទីផ្សារលក់ផលិតផលបន្លែ សត្វ និងអនុវត្តការរៀបចំផែនការដាំដុះដំណាំ និងចិញ្ចឹមសត្វ ស្របតាមតម្រូវការទីផ្សារតាមលទ្ធភាពសមស្របដើម្បីសហគមន៍និងឈ្មួញមានលទ្ធភាពធ្វើកិច្ចសន្យាលក់/ទិញផលិតផលកសិកម្ម។ គោលបំណង ដើម្បីពង្រឹងបន្ថែមសមត្ថភាពយល់ដឹងអំពីយុទ្ធសាស្រ្តធ្វើទីផ្សារលក់ផលិតផល បន្លែសុវត្ថិភាព និងសត្វ ក្នុងឃុំអំពិលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ សហគមន៍ចូលរួមចំនូន ២០នាក់ ស្រី១០នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter