នៅថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងសាទ ខេត្តបាត់ដំបង បានសហការជាមួយ មជ្ឍមណ្ឌលសិក្សារគោលនយោបាយ Centre for Policy Studies (CPS) បានរៀបចំសិក្ខាសាលាពិគ្រោះគោបល់ ស្តីពីការសិក្សាតំបន់ដាំដុះថ្មីនិងដំណាំមានសក្តានុពល សម្រាប់ការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា ក្រោមអធិបតីភាព លោក ឈឹម វិជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ដែលមានអការញ្ញើញចូលរួមអនុប្រធានមន្ទីរ ប្រធានការិយាល័យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ពោធិសាត់ កោះកុង ប៉ៃលិន ការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក អ្នកលក់ធាតុចូលកសិកម្ម សហគមន៍កសិកម្ម/ក្រុមផលិតបន្លែ និងផ្លែឈើ និងអ្នកប្រមូលទិញកសិផលអង្គការជាតិ និងអន្តរជាតិ សរុបអ្នកចូលរួម៣២នាក់ ស្រី៥នាក់ ។
ក្រោយពីលោកប្រធានមន្ទីរបានមានមតិ និងបើកកម្មវិធីសិក្ខាសាលាមក តំណាងមជ្ឍមណ្ឌលសិក្សារគោលនយោបាយ បានបង្ហាញអំពីលទ្ធផលសិក្សាស្រាវជ្រាវនៅក្នុងខេត្តបាត់ដំបង កោះកុង ពោធិសាត់ ប៉ៃលិន មណ្ឌលគីរី រតនៈគីរី ស្តឹងត្រែង ព្រៃវែង ស្វាយរៀង ដោយឡែកខេត្តបាត់ដំបងយើងសិក្សានៅស្រុកសំឡូត(សិក្សាដំណាំធុរ៉េន ម្រេច សាវម៉ាវ មៀនប៉ៃលិន បន្លែ) ស្រុកបវេល (ដំណាំក្រូចពោធិសាត់) និងស្រុករតនមណ្ឌល(ដំណាំមៀនប៉ៃលិន/តាង៉ែន)។ អ្នកចូលរួមមានសំណួរ និងមានចម្លើយពីអ្នកសម្របសម្រួល ទាក់ទងនិងសត្ថិផ្ទៃដីដាំដុះ បញ្ហាប្រឈមទៅលើកដំណាំសត្តានុពល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម