មាតិកា
លោកនាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានបង្ក្រាបបទល្មើសជលផល (ក្រឡាតូចជាង ៣ cm ) ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២២
110

ថ្ងៃសុក្រ ១០កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ រួមជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងសហគមន៍នេសាទកំពង់ប្រហុក សហគមន៍នេសាទព្រែកទាល់ ដែលមានកាណូតស្មាច់ចំនួន ០៤គ្រឿង មនុស្សសរុបចំនួន ១១នាក់ បានបង្ក្រាបបទល្មើសជលផល (ក្រឡាតូចជាង ៣ cm ) ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០៤ករណី :

            -ករណីទី១ នៅចំនុចកោះផ្ទោល (អតីតឡូតិ៍នេសាទលេខ3) ទទួលបានឧបករណ៍និងសម្ភារៈដូចជា សាច់មងប្រវែង ៥០០ម៉ែត្រ បង្គោលចំនួន ១៥០ដើម ឡុកចាប់ត្រីចំនួន ០២គ្រឿង និងលែងត្រីចំរុះ ចំនួន ១០ គីឡូក្រាម

            -ករណីទី២ នៅចំណុច ក្រឡុកក្របី(កន្លែងសហគមន៍ព្រែកទាល់ អតីតឡូត៍លេខ3) ទទួលបានឧបករណ៍និងសម្ភារៈដូចជា បង្គោល ២០០ដើម ឡុកចាប់ត្រី ២គ្រឿង សាច់មង ៥៥០ម៉ែត្រ និងត្រីព្រលែងចូលបឹងវិញ ១៥ គីឡូក្រាម

            -ករណីទី៣ នៅចំណុចប៉ាចហាច (អតីតឡូត៍លេខ3)  ទទួលបានឧបករណ៍និងសម្ភារៈដូចជា បង្គោល ១៥០ដើម ឡុកចាប់ត្រី ២គ្រឿង សាច់មង ៤៥០ម៉ែត្រ និងត្រីព្រលែងចូលបឹងវិញ ១៥គីឡូក្រាម

            -ករណីទី៤ នៅចំណុចខាងត្បូងស្ទឹងកំបុត (អតីតឡូត៍លេខ3)  ទទួលបានឧបករណ៍និងសម្ភារៈដូចជា បង្គោល ១៨០ ដើម ឡុកចាប់ត្រី ២ គ្រឿង សាច់មង ៥៥០ម៉ែត្រ និងត្រីព្រលែងចូលបឹងវិញ ១០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter