នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក នាយផ្នែក និងសង្កាត់រដ្ឋបាលព្រៃឈើរតនមណ្ឌល បានចូលរួមកិច្ចប្រជុំពិភាក្សាស្តីពីការទុកដាក់កាកសំណល់សំរាមស្ថិតនៅ សហគមន៍ព្រៃឈើដង្គត់ ដឹកនាំកិច្ចប្រជុំដោយលោក ឡេង ចាន់ថន អភិបាលរងស្រុក ដោយមានការចូលរួម លោកប្រធានការិយាល័យភូមិបាលស្រុក រតនមណ្ឌល ,មេឃុំស្តៅនិងគណ:កម្មការគ្រប់គ្រងសហគមន៍ព្រៃឈើដង្គត់។ ក្រោយពីបានពពិភាក្សា បងប្អូនសហគមន៍ព្រៃឈើ មានមតិដូចៗគ្នាថា អាចប៉ះពាល់សុខភាព និងប៉ះពាល់ ទឹកដែលពួកគាត់កំពុងប្រើប្រាស់សព្វថ្ងៃ ហើយដីនេះទុកដាំឈើឡើងវិញ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម