នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ រួមជាមួយសង្កាត់រដ្ឋបាលជលផលកំពង់ប្រហុក បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងសហគមន៍នេសាទកំពង់ប្រហុក ដែលមានកាណូតស្មាច់ចំនួន០៣គ្រឿង មនុស្សសរុបចំនួន ០៨នាក់ បានបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០៣ករណី៖
-ករណីទី១ នៅចំនុចស៊ងសារាយ(អតីតឡូតិ៍នេសាទលេខ២)
-ករណីទី២ នៅចំណុច ស៊ងស្ពត(អតីតឡូត៍លេខ២)
-ករណីទី៣ នៅចំណុច ស៊ងព្រះដើមឈើ(អតីតឡូត៍លេខ២) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម