នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ លោក ផុន មិថុនា នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានដឹកនាំមន្ត្រីក្រោមឱវាទនឹងកំលាំងសហគមន៍នេសាទក្បាលតោល ដែលមានកាណូតស្មាច់ចំនួន០២ គ្រឿង មនុស្សសរុបចំនួន ០៦នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០៣ករណី៖
-ករណីទី០១ នៅចំនុចអូរកំប្រាង (អតីតឡូតិ៍នេសាទលេខ១)
-ករណីទី០២ នៅចំនុចអូរសីម៉ា(អតីតឡូតិ៍នេសាទលេខ០១)
-ករណីទី០៣ នៅចំនុចអូរអាផ្ដៅ(អតីតឡូតិ៍នេសាទលេខ០១) ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម