មាតិកា
លោកស្រី សៀ គឹមណៃ បានចូលរួមកម្មវិធីទស្សនកិច្ចស្តីពី ការប្រើប្រាស់គ្រឿងយន្តកសិកម្មសមស្រប សម្រាប់ផលិតកម្មដំណាំស្រូវ នៅភូមិទួលព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១០ កុម្ភៈ ២០២២
92

នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២ លោកស្រី សៀ គឹមណៃ ប្រធាន លោកអនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានចូលរួមកម្មវិធីទស្សនកិច្ចស្តីពី  ការប្រើប្រាស់គ្រឿងយន្តកសិកម្មសមស្រប សម្រាប់ផលិតកម្មដំណាំស្រូវ និងការអភិរក្ស ដីកសិកម្ម (ដំណាំគម្របដី) របស់កសិករក្នុងភូមិទួលព្រំ ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានការតាំងបង្ហាញនូវគ្រឿងចក្រកសិកម្ម និងអនុវត្តបង្ហាញពីការគៀរពង្រាប មានសមាសសភាពចូលរួម៥០ នាក់ ស្រីករចូលរួម ៦នាក់ ដឹកនាំ និងសម្របសម្រួលដោយ WAT4CAM ។

ចំនួនអ្នកចូលទស្សនា
Flag Counter