សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២
១-លោកនាយរងផ្នែករដ្ឋបាលព្រៃឈើមោងឫស្សី និងសង្កាត់រដ្ឋបាលព្រៃឈើព្រៃឈើស្វាយ បានចងក្រងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់ព្រៃឈើ លើកករណី នាយកសាលាបឋមសិក្សាស្ដុកប្រវឹក ស្ថិតនៅឃុំស្ដុកប្រវឹក ស្រុករុក្ខគិរី ដែលបានឲ្យកាប់ឈើធ្នង់ចំនួនពីរដើម ត្រូវបានឃាត់នៅរសៀលថ្ងៃទី ០៦.០២.២០២២ ។
២-លោកនាយសង្កាត់ រដ្ឋបាលព្រៃឈើបាណន់ បានចូលរួមប្រជុំកិច្ចស្តីពីការគ្រប់គ្រងដីរដ្ខ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ ទីប្រជុំជន តំបន់រមណីដ្ឋានក្នុងស្រុក ដឹកនាំកិច្ចប្រជុំដោយលោក ស្រេង.សុខា អភិបាលនៃគណៈអភិបាលស្រុកបាណន់។
៣-លោកនាយសង្កាត់រដ្ឋបាលព្រៃឈើសំឡូត បានដឹកនាំកម្លាំងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើភ្នំបាចកេះចុះធ្វើបច្ចុប្បន្នភាពការប្រើប្រាស់ដីព្រៃសហគមន៍ព្រៃឈើដែលប្រជាពលរដ្ឋបានចូលកាន់កាប់និងអាស្រ័យផលកន្លងមកមានចំនួន ០២កន្លែង ស្មើនឹងផ្ទៃដី ៩៦៩៧៦ម៉ែត្រការ៉េ ចំនួនគ្រសារនិងការចូលកាន់កាប់ផ្តល់ជូនតាមក្រោយ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម