នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឡុង ផន អនុប្រធានមន្ទីរ បានចូលរួមជាមួយក្រុមការងារគម្រោងកម្មវិធី WAT4CAM ក្នុងពិធីទិវាស្រែបង្ហាញពីការប្រើប្រាស់គ្រឿងយន្ត ឧបករណ៍គ្រឿងយន្តកសិកម្មសមស្រប ការគ្រប់គ្រងជីជាតិដី និងការពិភាក្សាស្វែងរកអ្នកវិនិយោគផ្តល់សេវាកម្មភ្ជួររាស់ គាស់បំបែកស្រទាប់ដី កៀរពង្រាបដី ការដាំដោយម៉ាស៊ីន និងការកំណត់តម្លៃសេវា សម្រាប់ឲ្យក្រុមការងារយកទៅចរចារជាមួយកសិករ។ ពិធីនេះមានការចូលរួមពីក្រុមការងារថ្នាក់ជាតិនិងថ្នាក់ខេត្ត អាជ្ញាធរដែនដី សហភាព សហគមន៍កសិកម្ម សេវាករ ប្រមាណ៧០នាក់ នៅភូមិវត្តកណ្តាល ឃុំរាំងកេសី ស្រុកសង្កែ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម