នៅថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក ឈឹម វជិរា ប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យ និងសម្រេចលើទិន្នន័យដែលមាននៅក្នុងសៀវភៅមគ្គុទេសវិនិយោគសម្រាប់ខេត្តបាត់ដំបង រវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមដោយលោកនាយករដ្ឋបាលសាលាខេត្ត លោក លោកស្រីជាប្រធាន និងអនុប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រីមកពីសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួន។ នៅពេលរសៀល លោកប្រធានមន្ទីរ បានបន្តចូលរួមកិច្ចប្រជុំស្តីពី ការធ្វើសវនកម្មនៅខេត្តបាត់ដំបងសម្រាប់ការិយបរិច្ឆេទ២០២១ នឹងឆ្នាំដែលពាក់ព័ន្ធ។ កម្មវិធីនេះរៀបចំនៅសាលាខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម