នៅថ្ងៃចន្ទ ១៤រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ នាយរងផ្នែកនិងនាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើបាត់ដំបង បានចុះពិនិត្យផ្ទៀងផ្ទាត់ឈើអារប្រភេទលេខ២ (ពីរឡាន) និងជំនៀរឈើ (ពីរឡាន) របស់ក្រុមហ៊ុនណេង ណាអ៊ិនវេសម៉ិន ឯ.កនៃរថយន្តដែលមានស្លាកលេខសម្គាល់ដូចខាងក្រោម:
១.រថយន្តលេខកំពង់ចាម3A-3941 និងរ៉ឺម៉កលេខកំពង់ចាម4A-0031។
២.រថយន្តលេខកំពង់ចាម3A-7250និងរ៉ឺម៉កលេខកំពង់ចាម4A-1056។
៣.រថយន្តលេខត្បូងឃ្មុំ3A-2202និងរ៉ឺម៉កលេខកំពង់ចាម4A-0029។
៤.រថយន្តលេខភ្នំពេញ3B-5660និងរ៉ឺម៉កលេខភ្នំពេញ3B-5660។
នៅចំណុចដេប៉ូឈើច្រកចេញចូលតែមួយស្ថិតភូមិអូរខ្ជាយ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម