នៅថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងសហគមន៍នេសាទព្រែកទាល់ ដែលមានកាណូតស្មាច់ចំនួន០៣គ្រឿង មនុស្សសរុបចំនួន ០៨នាក់ បានបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណី៖
+នៅចំនុចតាមិល(អតីតឡូតិ៍នេសាទលេខ៣) រួមមាន៖
-របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ
-បង្គោលចំនួន ២០០ដើម
-ឡុកចាប់ត្រី ចំនួន ០២ គ្រឿង
-លែងត្រីចំរុះ ចំនួន ១០ គីឡូក្រាម។
+ចំណុច ដូនមាស(អតីតឡូត៍លេខ៣) រួមមាន៖
-បង្គោល ២៥០ដើម
-ឡុកចាប់ត្រី ២គ្រឿង សាច់មង ៥៥០ម៉ែត្រ
-ត្រីព្រលែងចូលបឹងវិញ ១៥ គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម