មាតិកា
សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២
ចេញ​ផ្សាយ ២៨ មករា ២០២២
85

សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

1-លោក ពិត ភារក្ស នាយខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី បានចូលរួមកិច្ចប្រជុំពិភាក្សា ករណីវិវាទដីធ្លី រវាងក្រុមហ៊ុនអេហ្គ្រីនខលឈ័រ ហ្រ្គីនហ្វៀល ខូអិលធីឌី ជាមួយភាគីពាក់ព័ន្ធ ស្ថិតនៅភូមិសាស្ត្រ ឃុំដូនបា និងឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ។

2-លោក អ៊ុច ភិរុណ នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង និងសហការី នាយផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌលនិងនាយសង្កាត់រដ្ខបាលព្រៃឈើសំឡូត បានចុះពិនិត្យមើលវឌ្ឍនភាពដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន   រ័ត្ន សម្បត្តិ នៅស្រុកសំឡូត ខេត្តបាត់ដំបង យោងលិខិតបេសកកម្មលេខ៧៩ប.ក ចុះថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ សមាសភាពចួលរួម ០៥នាក់ ស្រី ០២នាក់។

3-លោក ចាន់ សុត្ថា នាយរងខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង រួមជាមួយលោកនាយរងផ្នែករដ្ឋបាលព្រៃឈើបវេល នាយសង្កាត់រដ្ឋបាលព្រៃឈើសំពៅលូននិងមន្ត្រីខណ្ឌ ចុះពិនិត្យមើលដីសម្បទានសេដ្ឋកិច្ចសួនសម្បត្តិ ស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

ចំនួនអ្នកចូលទស្សនា
Flag Counter