មាតិកា
សកម្មភាពរបស់ខណ្ឌរដ្ឋបាលជលផលបាត់ដំបង ក្នុងការចុះបង្ក្រាបបទល្មើសជលផល នៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ២៧ មករា ២០២២
154

នៅថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ 

 ១-លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងសហគមន៍នេសាទព្រែកទាល់ អន្លង់តាអួរ កំពង់ប្រហុក ដែលមានកាណូតស្មាច់ចំនួន០៦ គ្រឿង មនុស្សសរុបចំនួន ១៤នាក់ បានបង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណី

+នៅចំនុចពាមព្រះដើមឈើ(អតីតឡូតិ៍នេសាទលេខ២) រួមមាន៖ របាំងសាច់អួនប្រវែង ៦០០ម៉ែត្រ បង្គោលចំនួន ២០០ដើម ឡុកចាប់ត្រី ចំនួន ០២គ្រឿង និងលែងត្រីចំរុះ ចំនួន ៣០ គីឡូក្រាម

+ចំណុចក្រៃក្រេង (អតីតឡូត៍លេខ២)  រួមមាន៖ បង្គោល ២៥០ដើម ឡុកចាប់ត្រី ៣គ្រឿង សាច់មង ៥០០ម៉ែត្រ និងត្រីព្រលែងចូលបឹងវិញ ១៥គីឡូក្រាម។

២-លោក ផុន មិថុនា នាយសង្កាត់រដ្ឋបាលជលផលក្បាលតោល បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងសហគមន៍នេសាទក្បាលតោល  ដែលមានកាណូតស្មាច់ចំនួន០២ គ្រឿង មនុស្សសរុបចំនួន ០៦នាក់ ចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល ក្នុងភូមិក្បាលតោល ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណី នៅចំនុចក្បាលក្របី (អតីតឡូតិ៍នេសាទលេខ១) រួមមាន៖ របាំងសាច់អួនប្រវែង ៤៨០ម៉ែត្រ បង្គោល  ចំនួន ២២០ដើម ឡុកចាប់ត្រី ចំនួន ០៧គ្រឿង និងលែងត្រីចំរុះ ចំនួន ៤០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter