មាតិកា
លោក ខាត់ បូរិន បានចុះពិនិត្យឡើងវិញ និងកែលម្អនូវកសិករអនុវត្តកសិកម្មល្អ ដែលទទួលបានវិញ្ញាបនបត្រ នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ស្រុកភ្នំព្រឹក
ចេញ​ផ្សាយ ២៦ មករា ២០២២
108

នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ខាត់ បូរិន ប្រធាន និងមន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម បានចុះពិនិត្យឡើងវិញ និងកែលម្អនូវកសិករអនុវត្តកសិកម្មល្អ ដែលទទួលបានវិញ្ញាបនបត្រ ពិនិត្យសៀវភៅកត់ត្រា និងជំរុញកសិករឲ្យអនុវត្តកសិកម្មល្អ ព្រមទាំងស្នើសុំយកវិញ្ញាបនបត្រ។ ចំណុចសំខាន់ផ្សព្វផ្សាយពីការចុះបញ្ជីការ(បំពេញទម្រង់ស្នើសុំនាំចេញតាង៉ែនទៅចិន)សម្រាប់នាំតាង៉ែនទៅប្រទេសចិនលើដំណាំតាង៉ែន នៅសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ដែលមានកសិករចូលរួម ២៤នាក់ ស្រី៤នាក់។ នឹងបានចុះពិនិត្យកសិករដែលបានអនុវត្តកសិកម្មល្អ ចំនួន៤នាក់ ក្នុងនោះ កសិករនៅភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹកចំនួន០៣នាក់ មានតាង៉ែនចំនួន ១ ៩០០ដើម និងកសិករនៅភូមិអូរប្រយុទ្ធ ឃុំអូររំដួល ស្រុកភ្នំព្រឹក មានតាង៉ែនចំនួន ៥០០ដើម។ ក្នុងឱកាសនោះដែរ ក្រុមការងារ បានណែនាំឱ្យកសិករទាំង៤នាក់ត្រូវរៀបចំរោង ឬឃ្លាំងដាក់សម្ភារ:កសិកម្ម ដាក់ថ្នាំពុល ជីឲ្យបានត្រឹមត្រូវតាមការណែនាំ។

ចំនួនអ្នកចូលទស្សនា
Flag Counter