នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ លោក ម៉ាក វ៉ាន្នី នាយរងផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌល សហការ ជាមួយនាយរងផ្នែករដ្ឋបាលព្រៃឈើបវេល និងនាយ រងសង្កាត់រដ្ឋបាលព្រៃឈើបវេល និងអាជ្ញាធរឃុំខ្នាចរមាស ស្រុកបវេល បានដឹកនាំគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើជ្រោយស្នា និងក្រុមកម្មករសរុប១៥នាក់ ស្រ្តី១នាក់ ចុះបោះបង្គោលព្រំព្រៃសហគមន៍ជ្រោយស្នាក្នុងគម្រោងឆ្នាំ ២០២១ សរុប ៦៥បង្គោល ក្នុងនោះបង្គោលធំ ១០បង្គោល។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម