មាតិកា
លោកនាយផ្នែក នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានចុះអប់រំ ទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផលនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង
ចេញ​ផ្សាយ ២៦ មករា ២០២២
122

នៅថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

១-លោក ស៊ាន សំអុល នាយរងផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងហសគមន៍នេសាទព្រែកទាល់ អន្លង់តាអួរ កំពង់ប្រហុក ដែលមានកាណូតស្មាច់ចំនួន០៥ គ្រឿង មនុស្សសរុបចំនួន ១៥នាក់  ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០១ករណី នៅចំនុចពីពាមព្រែកដាដល់បឹងនប(អតីតឡូតិ៍នេសាទលេខ២) រួមមាន៖ របាំងសាច់អួនប្រវែង ១២០០ម៉ែត្រ បង្គោលចំនួន ៧០០ដើម ឡុកចាប់ត្រីចំនួន ០៨គ្រឿង លែងនិងត្រីចំរុះចំនួន ១០០គីឡូក្រាម។

២-លោក ឡេង សុវណ្ណារ៉ា នាយផ្នែករដ្ឋបាលជលផលព្រែកទាល់ បានដឹកនាំមន្ត្រីក្រោមឱវាទនឹង កំលាំងហសគមន៍នេសាទព្រែកទាល់ អន្លង់តាអួរ កំពង់ប្រហុក ដែលមានកាណូតស្មាច់ចំនួន០៥ គ្រឿង មនុស្សសរុបចំនួន ១១នាក់ បង្ក្រាបបទល្មើសជលផល ក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្ដបាត់ដំបង ជាលទ្ធផលបានចំនួន ០២ករណីៈ

+នៅចំនុចកោះធំ(អតីតឡូតិ៍នេសាទលេខ៣) រួមមាន៖ របាំងសាច់អួនប្រវែង ៩០០ម៉ែត្រ បង្គោលចំនួន ៣០០ដើមឡុកចាប់ត្រីចំនួន ០៥គ្រឿង និងលែងត្រីចំរុះ ចំនួន ៦០ គីឡូក្រាម។

+ចំណុច រហាលអង្ក្រងខាងជើង (អតីតឡូត៍លេខ២) ឃកជីហើយ ស្រុកឯកភ្នំរួមមាន៖ បង្គោល ២៥០ដើម ឡុកចាប់ត្រី ៣គ្រឿង សាច់មង ៨០០ម៉ែត្រ និងត្រីព្រលែងចូលបឹងវិញ ៥០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter