សកម្មភាពការងាររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបាត់ដំបង ថ្ងៃចន្ទ ១១រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១
1-ការងារថ្នាក់ដឹកនាំមន្ទីរៈ
លោក ឈឹម វជិរា ប្រធានមន្ទីរ លោក សុខ ហឿន អភិបាលនៃគណៈអភិបាលស្រុកសង្កែ លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបង ដោយមានការចូលរួមសហការពីលោកស្រីមេឃុំកំពង់ព្រះ លោកមេឃុំ កំពង់ព្រៀង កងកម្លាំងប្រដាប់អាវុធនៃគណៈបញ្ជាការឯកភាពស្រុកសង្កែ លោកនាយ នាយរងផ្នែករដ្ឋបាលជលផលអន្លង់វិល និងលោកនាយសង្កាត់រដ្ឋបាលជលផលសង្កែ បានចុះផ្សព្វផ្សាយអំពីការចុះបោះបង្គោលព្រំប្រទល់ព្រៃលិចទឹកតាមស្មារតីអនុក្រឹត្យលេខ១៩៧ របស់រាជរដ្ឋាភិបាលកម្ពុជា ដល់ប្រជាពលរដ្ឋដែលអាស្រ័យផលនៅក្នុងតំបន់២ និងតំបន់៣ នៃភូមិសាស្ត្រឃុំកពង់ព្រះ និងឃុំកពង់ព្រៀង ស្រុកសង្កែ។ ដោយបានធ្វើការផ្សព្វផ្សាយចំនួន ០២ចំណុច៖
-ចំណុចទី១ នៅចំណុចសាលាឃុំកំពង់ព្រះ ស្រុកសង្កែ ដែលមានប្រជាពលរដ្ឋចូលរួមចំនួន១០០នាក់ ស្រី២០នាក់ ។ប្រជាពលរដ្ឋបានចោទជាសំនួរចំនួន៣ ហើយក្រុមការងារបានឆ្លើយតបនិងដោះស្រាយរួចរាល់ហើយ ប្រជាពលរដ្ឋក៏ទទួលយកនិងអនុញ្ញាតឱ្យក្រុមការងារអាចធ្វើការបោះបង្គោលព្រំប្រទល់ព្រៃលិចទឹកបាន។
-ចំណុចទី២ នៅចំណុចសាលាឃុំកំពង់ព្រៀង ស្រុកសង្កែ ដែលមានប្រជាពលរដ្ឋ ចូលរួមចំនួន៥៣នាក់ ស្រី០៧នាក់ ។ ប្រជាពលរដ្ឋបានឡើងមានយោបល់ចំនួនបីនាក់ក្នុងនោះចោទជាសំនួរចំនួន២នាក់និងមួយនាក់មានការឯកភាពក្នុងការផ្សព្វផ្សាយនេះហើយក្រុមការងារបានឆ្លើយតបនិងដោះស្រាយរួច រាល់ហើយប្រជាពលរដ្ឋក៏ទទួលយកនិងអនុញ្ញាតឱ្យក្រុមការងារអាចធ្វើការបោះបង្គោលព្រំប្រទល់ព្រៃលិចទឹកបាន។
2-ការងារការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម
មន្ត្រីការិយាល័យ និងជាមន្ត្រីបង្គោលគាំពារសង្គមនិងបរិស្ថានរបស់គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងក្រុមការងារគម្រោងប្រចាំខេត្តបាត់ដំបង បានចុះពិនិត្យបឋមស្តីពី ការងារវាយតម្លៃផលប៉ះពាល់សង្គម និងបរិស្ថាន នៅតាមខ្នងផ្ទះកសិករគោលដៅ ស្ថិតក្នុងឃុំព្រែកជីក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ដែលមានអ្នកចូលរួមសរុប១២នាក់ ស្រី ០៥នាក់។
3-កម្មវិធីវ៉តហ្វខាំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានរៀបចំកម្មវិធី "ការធ្វើបទបង្ហាញស្តីអំពីផលិតកម្មបន្លែស្តង់ដារសុវត្ថិភាព(GAP)" ដល់ក្រុមកសិករគោលដៅមកពីឃុំរាំងកេសី និងកំពង់ព្រៀង ដោយមានការចែករំលែកបទពិសោធន៍អនុវត្ត ពីអ្នកផ្តល់សេវាកម្មតម្លើងរោងបន្លែផ្ទះសំណាញ់ (លោក ណុប នុន) អញ្ជើញមកពីសហគមន៍តាសីសាមគ្គី និងបានពិភាក្សាលើយុទ្ធសាស្រ្តគាំទ្រការងារទីផ្សារបន្លែ តាមរយៈការភ្ជាប់បន្លែសុវត្តិភាពរបស់កសិករគោលដៅ ជាមួយនឹងសហភាពសហគមន៍បន្លែសុវត្ថិភាពកម្ពុជា។ កម្មវិធីនេះរៀបចំនៅសាលាបឋមសិក្សារាំងកេសី ឃុំរាំងកេសី ដោយមានអ្នកចូលរួមសរុប ចំនួន១៩នាក់ (ស្រី ០៧នាក់)។ សូមជម្រាបថា បច្ចុប្បន្ន កសិករក្នុងតំបន់គោលដៅ ដែលផលិតបន្លែសរីរាង្គ បានផ្សារភ្ជាប់បន្លែរបស់ពួកគាត់ ជាមួយនឹងផ្សារ ល្អីបៃតង ដោយប្រភេទស្ពៃតឿ ស្ពៃក្រញ៉ាញ់ និងចង្កឹះ លក់បានតម្លៃ ២៥០០រៀល/គីឡូក្រាម ហើយទីផ្សារនេះ ទទួលយកបន្លែពីកសិករ ២ដង ក្នុង១សប្តាហ៍ ក្នុងបរិមាណចន្លោះពី៤០-៧០គីឡូក្នុង១លើកៗ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម