ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបងដឹកនាំដោយ៖ លោក អ៊ិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ព្រមទាំងសហការី បានជួបប្រជុំជាមួយមន្រ្តីនាយកកដ្ឋានសាកវប្បកម្មដែលមានសមាសភាពដូចជា លោក គង់ ពិសិដ្ឋ និងលោក បាន រតនៈ ដើម្បីពិភាក្សាស្តីពីព័ត៌មានដំណាំម្ទេសក្នុងខេត្តបាត់ដំបង។ សហការីនៃការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានអមដំណើរមន្រ្តីនាយកកដ្ឋានសាកវប្បកម្ម ចុះសិក្សាពីសក្តានុពលដំណាំម្ទេស ដោយបានជួបអាជ្ញាធរឃុំ កសិករដាំម្ទេស និងឈ្មួញប្រមូលទិញម្ទេស ដើម្បីសាកសួរ និងប្រមូលព័ត៌មានស្តីពី ផ្ទៃដី ការដាំដុះ ការប្រមូលផល និងទីផ្សារ។ ជាលទ្ធផល ឃើញថាផ្ទៃដីដាំដុះមេ្ទសមានប្រែប្រួលបន្តិចបន្តួច ក្នុងនោះស្រុកបាណន់ ៨៧ហិកតា ស្រុកសង្កែ ២៤៤ហិកតា ស្រុកឯកភ្នំ ១១ហិកតា រតនមណ្ឌល ៤ហិកតា សំឡូត១២ហិកតា សំពៅលូន ៥ហិកតា បវេល ១៣ហិកតា ថ្មគោល ៤ហិកតា មោងឫស្សី ៣ហិកតា និងក្រុងបាត់ដំបង ១២ហិកតា ។ ចំណែកឯទីផ្សារម្ទេស មានក្រុមឈ្មួញក្នុងស្រុកប្រមូលទិញហើយយកទៅលក់នៅផ្សារភូ ពុយ ក្នុងខេត្តបាត់ដំបង និងមួយចំនួនទៀតយកទៅលក់នៅប្រទេសថៃ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម