មាតិកា
លោក អុិន សុវណ្ណមុន្នី បានចូលរួមប្រជុំ និងចុះត្រួតពិនិត្យមើលវឌ្ឍនលើវារីវប្បកម្មក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង
ចេញ​ផ្សាយ ១១ កុម្ភៈ ២០២១
486

ថ្ងៃពុធ ១៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ និងជាអនុប្រធានអនុកម្មវិធី ASPIRE  បានចូលរួមប្រជុំ និងចុះត្រួតពិនិត្យមើលវឌ្ឍនលើវារីវប្បកម្មក្នុងភូមិព្រែកខ្ពប ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម សៀង ស៊ុតថង សមាជិកគណ:កម្មការទី៣ នៃផែនការវិ.យោគកសិកម្ម អភិវឌ្ឍន៍ជនបទបរិស្ថាន  និងធនធានធម្មជាតិនៃរដ្ឋសភាជាតិកម្ពុជា លោកអភិបាលស្រុកឯកភ្នំ និងសហការី មន្ត្រីពាក់ព័ន្ធផ្សេងៗទៀត សរុបចំនួន១៤នាក់។ កិច្ចប្រជុំនោះបានផ្តោតសំខាន់លើវិស័យសំខាន់ៗមួយចំនួនដូចជា ផែនការវិនិយោគរបស់ស្រុក ការងារកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកឯកភ្នំ ការងារបរិស្ថាន ការងារអភិវឌ្ឍនជនបទ និងការងារធនធានទឹក។

ចំនួនអ្នកចូលទស្សនា
Flag Counter