មាតិកា
សកម្មភាពការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបង នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១
ចេញ​ផ្សាយ ២៨ មករា ២០២១
495

ការងារខណ្ឌរដ្ឋបាលព្រៃឈើបាត់ដំបងៈ

-ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ សង្កាត់រដ្ឋបាលព្រៃឈើព្រៃស្វាយ អភិបាលរងស្រុក ផេង ផល និងគណៈកម្មាការសហគមន៍ព្រៃឈើព្រៃត្រឡាច បានអមដំណើរជាមួយគណៈប្រតិភូដែលដឹកនាំដោយឯឧ. សុខ ឃន សាកលវិទ្យាធិការសាកលវិទ្យាល័យបាត់ដំបង ចុះពិនិត្យទីតាំងដីដែលរដ្ឋបាលខេត្តបាត់ដំបងផ្តល់អោយសាកលវិទ្យាល័យសំរាប់ធ្វើការសិក្សាស្រាវជ្រាវកសិកម្ម និងឧស្សាហកម្ម នៅក្នុងដីព្រៃឈើសហគមន៍ព្រៃឈើព្រៃត្រឡាច។

- ផ្នែករដ្ឋបាលព្រៃឈើរតនមណ្ឌលសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បានបញ្ជូនជនល្មើសចំនួន០២នាក់ ដែលមានឈ្មោះ វណ្ណ រ៉ា ភេទ ប្រុស អាយុ ១៧ឆ្នាំ និងឈ្មោះ ប៊ុន ឡុញ ភេទ ប្រុស អាយុ២៧ឆ្នាំ ដែលបានឃាត់ខ្លួនពីបទប្រមូលផល អនុផលព្រៃឈើ ឈើជ្រុងប្រណិត(គ្រញូង) ដោយគ្មានលិខិតអនុញ្ញាតពីរដ្ខបាលព្រៃឈើ ប្រព្រឹត្តឡើងកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ បញ្ជូនមកកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅវេលាម៉ោង០៩និង០០នាទីព្រឹក។សមាសភាពចូលរួម ០៣នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter