នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោក អុិន សុវណ្ណមុន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាអនុប្រធានគ្រប់គ្រងអនុកម្មវិធី ASPIRE ខេត្តបាត់ដំបង ព្រមទំាងសហការី បានបើកសម្ពាធលក់ផលិតផលកសិកម្មសុវត្ថិភាពនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង។ កម្មវិធីនេះមានការចូលរួមពីកសិករបណ្តុំអាជីវកម្មផលិតបន្លែ ផ្លែឈើ និងមាន់ស្រែចូលរួម ដោយមានបន្លែ ផ្លែឈើ មាន់ស្រែ ទឹកឃ្មុំធម្មជាតិ និងផលិតផលកសិកម្មកែឆ្នៃមួយចំនួនទៀត។ ផ្សារលក់បន្លែសុវត្ថិភាពនេះមានការគំាទ្រពីកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE ) នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង និងសម្បុរសជននានា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម